ស្តង់ដារគុណភាពអូគូលែន

ជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា អូគូលែនឆ្លើយតបទៅនឹងស្តង់ដារគុណភាពយ៉ាងតឹងរ៉ឹង ចាប់តាំងពីតុល្យភាពដ៏ត្រឹមត្រូវនៃសារធាតុរ៉ែ រហូតដល់និយាមនៃផលិតកម្ម និងការច្រកទឹកក្នុងដប ដែលមានភាពហ្មត់ចត់យ៉ាងពិសេស និងត្រូវបានទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ។ បែបនេះ អូគូលែនពិតជាឆ្លើយតបយ៉ាងប្រាដប្រជាទៅតាមសៀវភៅបន្ទុកផ្ទៃក្នុងរបស់ក្រុមហ៊ុន ព្រមទាំងទៅតាមគោលការណ៍ដឹកនាំកន្លងមករបស់ក្រុមហ៊ុន Kulara Water ដែលសំដៅទៅផ្ដល់ជូននូវផលិតផលមួយដែលល្អ មានប្រយោជន៍ដល់សុខភាព មានតម្លៃសមរម្យ និងសមស្របសម្រាប់ការទទួលទានប្រចាំថ្ងៃ មិនឲ្យលើសសារធាតុរ៉ែ ដូចជា ភ្លុយអ័រ និងសូដ្យូម។ 

 

In all stages of production, from collection at source to bottling, continuous rigorous monitoring of procedures ensures strict compliance with quality standards. The bottling plant is GMP and HACCP certified and meets the highest international standards.
នៅក្នុងគ្រប់ដំណាក់កាលនៃផលិតកម្ម ចាប់តាំងពីការបូមយកទឹកពីប្រភពដើម រហូតដល់ការច្រក​បញ្ចូលទៅក្នុងដប ការតាមដានយ៉ាង​ម៉ឺងម៉ាត់លើនីតិវិធីទាំងឡាយ ធានានូវការគោរពយ៉ាងហ្មត់ចត់តាម​ស្តង់ដារគុណភាព។ រោងចក្រផលិតទឹកបានទទួលវិញ្ញាបនបត្រ GMP មានន័យថា ជាការអនុវត្តការកែច្នៃប្រកបដោយគុណភាពល្អ និងវិញ្ញាបនបត្រ HACCP មានន័យថា ចំណុចត្រួតពិនិត្យការវិភាគលើបញ្ហាជាយថាហេតុ ព្រម​ទាំង​បំពេញ​បាន​ទៅ​តាម​ក្រឹត្យក្រម​អន្តរជាតិ​ដ៏​ខ្ពស់​ប្រកប​ដោយ​ការ​ពេញ​ចិត្ត​។

 

ការត្រួតពិនិត្យជាច្រើនដើម្បីធានាឲ្យទឹកមានគុណភាព គ្មានការស្តីបន្ទោសបាន

ជាសសរស្តម្ភមួយនៃភាពជោគជ័យរបស់ អូ គូលែន វិធីសាស្ត្រធានាគុណភាពរបស់ក្រុមហ៊ុន Kulara Water មានការប្តេជ្ញាជាច្រើន ដែលក្នុងនោះ គឺការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើផលិតកម្ម ការរក្សាភាពបរិសុទ្ធនៃប្រភពទឹក និងបរិស្ថានជុំវិញ ការចូលរួមពី​សំណាក់​បុគ្គលិកគ្រប់​រូប សេចក្តីពេញចិត្តពេញថ្លើម​របស់អតិថិជន ហើយធំជាងនេះទៅទៀតនោះ គឺការអភិវឌ្ឍចំណងទំនាក់ទំនងប្រកបដោយទំនុកចិត្តជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់។ ចំពោះ​គុណវុឌ្ឍិបរិស្ថាន ក្រុមហ៊ុន Kulara Water គោរពយ៉ាងខ្ជាប់ខ្ជួនទៅតាមសេចក្តីណែនាំរបស់ក្រសួង​បរិស្ថាន ដោយធានានូវការអភិរក្សប្រព័ន្ធអេកូសាស្ត្រមូលដ្ឋាន ជាអាទិ៍ ប្រព័ន្ធអេកូឡូស៊ី​ដែល​នៅ​ជិតអណ្តូងបូមយកទឹក។ ក្រុមហ៊ុនក៏បាន​និង​កំពុង​អនុវត្ត​ផងដែរនូវភាពជាដៃគូជាមួយ មូលនិធិបុរាណវិទ្យានិងការអភិវឌ្ឍ ដើម្បីការពារគុណភាពទឹក និងពង្រឹងគោលដៅរបស់ខ្លួនក្នុងការដាំដើមឈើឡើងវិញនៅតាមខ្នងភ្នំគូលែន។

 

គុណភាពទឹករ៉ែ នវានុវត្តភាព ការចូលរួម និងការទទួលស្គាល់លើក្រុមការងារ សុទ្ធតែជាលក្ខណៈល្អពិសេសៗនៃដើមទុនរបស់ក្រុមហ៊ុន Kulara Water។

 

 

ការត្រួតពិនិត្យជាច្រើនដើម្បីធានាឲ្យទឹកមានគុណភាព គ្មានការស្តីបន្ទោសបាន

ក្រុមការងាររបស់ក្រុមហ៊ុន Kulara Water បានប្តេជ្ញាជាពិសេសអនុវត្ត​នូវ​ដំណើរការធានាគុណភាព ដែលជាអាទិ៍ មានរួមបញ្ចូលនូវការត្រួតពិនិត្យផ្ទៃក្នុង​ដោយខ្លួនឯងយ៉ាងម៉ឺងម៉ាត់ ព្រមទាំង​ឆ្លង​កាត់​ការវិភាគទាំងឡាយដែលធ្វើឡើងដោយមន្ទីរពិសោធន៍ខាងក្រៅ។ នៅក្នុងគ្រប់ដំណាក់កាលនៃផលិតកម្ម ចាប់តាំងពីការបូមយកទឹកពីប្រភពដើម រហូតដល់ការច្រក​បញ្ចូលទៅក្នុងដប ការតាមដានយ៉ាង​ម៉ឺងម៉ាត់លើនីតិវិធីទាំងឡាយ ធានានូវការគោរពយ៉ាងហ្មត់ចត់តាម​ស្តង់ដារគុណភាព។ រោងចក្រផលិតទឹកបានទទួលវិញ្ញាបនបត្រ GMP មានន័យថា ជាការអនុវត្តការកែច្នៃប្រកបដោយគុណភាពល្អ និងវិញ្ញាបនបត្រ HACCP មានន័យថា ចំណុចត្រួតពិនិត្យការវិភាគលើបញ្ហាជាយថាហេតុ ព្រម​ទាំង​បំពេញ​បាន​ទៅ​តាម​ក្រឹត្យក្រម​អន្តរជាតិ​ដ៏​ខ្ពស់​ប្រកប​ដោយ​ការ​ពេញ​ចិត្ត​។

មន្ទីរពិសោធន៍ក្នុងក្រុមហ៊ុន Kulara Water ដែលប្រើបុគ្គលិកចំនួន​៥រូប ក្នុងនោះមាន ៣រូបជាអ្នកជំនាញខាងមីក្រូជីវសាស្ត្រ ធ្វើសម្រង់យ៉ាងតិចចំនួន​៦ប្រភេទក្នុងមួយថ្ងៃ ដើម្បីយក​ទៅ​វិភាគស្វែងរករាល់ទម្រង់នៃការឆ្លងបាក់តេរីទាំងឡាយ និងធានាការត្រួតពិនិត្យយ៉ាងហ្មត់ចត់បំផុត​ឲ្យទឹកមានគុណភាព។ មន្ទីរពិសោធន៍ឯករាជ្យពីរផ្សេងទៀត គឺមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិជ្ជា និងនវានុវត្តន៍នៅកម្ពុជា និងមន្ទីរពិសោធន៍ ALS Technichem នៅប្រទេសសិង្ហបុរី ក៏ធានាអំពីគុណភាពទឹក អូគូលែន ដ៏ល្អផងដែរ។  

 

 

កូនឈើ៤៣០០០ដើមត្រូវបានដាំតាំងពីឆ្នាំ២០០៨ មក

កម្មវិធីដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Kulara Water ដោយសហការដៃគូជាមួយមូលនិធិ ADF គឺផ្សារភ្ជាប់ការការពារប្រភពទឹកនិងជីវចម្រុះ យុទ្ធនាការណែនាំឲ្យយុវជនជំនាន់ថ្មីយល់ដឹងអំពីបរិស្ថាន ដាំឡើងវិញនូវប្រភេទដើមឈើដែលកំពុងរងគ្រោះថ្នាក់ ព្រមទាំងធ្វើឲ្យតុល្យភាពធម្មជាតិកើតមានឡើងវិញផងដែរ។ រហូតមកទល់ពេលនេះ (ទិន្នន័យចុងក្រោយត្រឹមខែកក្កដា ២០២០) កូនឈើចំនួន៤៣០០០ដើមត្រូវបានដាំឡើងវិញ រួមមានប្រមាណជិត៨០០០ដើម នៅក្នុងដី៤០,៥ហិកតារបស់ក្រុមហ៊ុន Kulara Water និង៣៥០០០ដើមនៅក្នុងឧទ្យានជាតិភ្នំគូលែន (តំបន់ការពារចំនួន៣កន្លែង និងផ្ទៃដី៨០០ហិកតា)។ 

កម្មវិធីនេះ ដែលផ្អែកលើការគ្រប់គ្រងបង្ការនៃប្រភពទឹករ៉ែធម្មជាតិ និងបរិស្ថានជុំវិញប្រភពទឹក ពិតជាពង្រឹងការធានាឲ្យរក្សាបាននូវគុណភាព ដែលជាបេះដូងនៃកេរ្តិ៍ឈ្មោះរបស់អូគូលែន។ កម្មវិធីនេះក៏ជួយផងដែរដល់ការរក្សាតុល្យភាពអេកូធម្មជាតិជាច្រើន ជាពិសេស គឺការស្រូបយកសារធាតុកាបោន ទាក់ទាញទឹកភ្លៀង សុវត្ថិភាពចំណីអាហារ ការអភិរក្សជីវចម្រុះ និងការធ្វើឲ្យដីមានជីវជាតិ។ កូនឈើដែលត្រូវបានយកមកដាំទាំងនេះ ក៏មានតួនាទីរបស់វាផងដែរ ពាក់ព័ន្ធនឹងគម្របព្រៃឈើ របៀងអេកូសាស្ត្រ បង្ការនិងទប់ស្កាត់រាល់ការចម្លងពីខាងក្រៅ ប៉ុន្តែថែមទាំងជួយការពារភាពសឹករិចរឹកដីផងដែរ។

ដោយសារភាពជាដៃគូប្រកបដោយផ្លែផ្កាជាមួយមូលនិធិបុរាណវិទ្យានិងការអភវឌ្ឍ ដែលហៅកាត់ថា ADF និងដោយអនុវត្តតាមវិធីសាស្ត្រដែលមានការសម្របសម្រួល និងមានការចូលរួមពីដៃគូជាច្រើន ដើម្បីការពារដីរាប់រយហិកតាជុំវិញប្រភពទឹក ក្រុមហ៊ុន Kulara Water ពិតជាដើរហួសពីគោលដៅរបស់ខ្លួនទៅទៀត ពោលគឺសំដៅទៅស្ដារនិងធ្វើឲ្យករកើតឡើងវិញនូវព្រៃត្រូពិក តាំងពីលើកំពូលភ្នំដល់ជើងភ្នំគូលែន។