Eau Kulen Sparkling គឺជាប្រភេទទឹករ៉ែមានហ្គាសដំបូងរបស់​កម្ពុជា

តាំងពីបាន​ចាប់ផ្តើមផលិតទឹករ៉ែ អូ គូលែន របស់ខ្លួននៅឆ្នាំ២០១៣​មក ក្រុមហ៊ុន Kulara Water ទទួលបានកំណើនខ្លាំងជាប់ជាប្រចាំ។ ក្នុងរយៈពេលតែ​ប៉ុន្មានឆ្នាំប៉ុណ្ណោះ ម៉ាកទឹក អូ គូលែន បានធ្វើ​ឱ្យ​អតិថិជនរបស់ខ្លួន​ជាប់​ចិត្ត​ និងក្លាយជាម៉ាកទឹកមួយក្នុងចំណោមម៉ាកទឹករ៉ែធម្មជាតិល្បីៗ ដូចជា Evian, Vittel ឬ Volvic។ ដោយឈរលើមូលដ្ឋានគ្រឹះនៃកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ​របស់ទឹក អូ គូលែន ក្រុមហ៊ុន Kulara Water នឹងចាប់ផ្តើមផលិតនា​ខែតុលា​​ខាង​មុខ​នេះនូវ Eau Kulen Sparkling ដែល​ជា​ប្រភេទទឹករ៉ែមានហ្គាសថ្មីរបស់ខ្លួន។


ដោយត្រូវបានប្រកាសអស់រយៈពេលជាច្រើនខែមកហើយនោះ ផលិតកម្មទឹករ៉ែ​មានហ្គាសចាំបាច់ត្រូវកៀងគរមធ្យោបាយធំៗជាច្រើន ទាំងមធ្យោបាយបច្ចេកទេស ហិរញ្ញវត្ថុ ក៏ដូចជាមធ្យោបាយធនធានមនុស្ស ជុំវិញការប្តេជ្ញាជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Kulara Water ពោលគឺការប្តេជ្ញាផ្តល់ជូន​នូវអ្វីដែលល្អបំផុត ដោយចេះរក​អ្នកជំនាញអន្តរជាតិមក​ជួយ​ខ្លួន។ តាំងពី​ដំបូង​មក​ម្ល៉េះ រោងចក្រដែលត្រូវ​បាន​សាងសង់​ឡើង​​នៅជិត​ជើងភ្នំគូលែន គឺ​ពិត​ជា​ឆ្លើយតបទៅ​តាម​ក្រិតក្រម និងលក្ខខណ្ឌខ្ពស់អន្តរជាតិ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ថ្មីៗ ដើម្បីធានាផលិតកម្មទឹក Eau Kulen Sparkling។ ម៉្យាងវិញទៀត អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Kulara Water ចំនួនពីរក្រុម ត្រូវបានបញ្ជូន​ទៅ​ប្រទេសអ៊ីតាលី មួយ​ក្រុម​ទៅ​តំបន់ Parme និងមួយ​ក្រុម​ទៀត​ទៅ​តំបន់ Venise ដើម្បីទទួល​យក​នូវការផ្ទេរជំនាញបច្ចេកទេស និងការចាប់ផ្តើមផលិតទឹករ៉ែមានហ្គាសលើកដំបូងនៅប្រទេសកម្ពុជា។ 

 

ដោយឈរលើមូលដ្ឋានគ្រឹះនៃកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ​របស់ទឹក អូ គូលែន ក្រុមហ៊ុន Kulara Water នឹងចាប់ផ្តើមផលិតនា​ខែតុលា​​ខាង​មុខ​នេះនូវ Eau Kulen Sparkling ដែល​ជា​ប្រភេទទឹករ៉ែមានហ្គាសថ្មីរបស់ខ្លួន។
ដោយឈរលើមូលដ្ឋានគ្រឹះនៃកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ​របស់ទឹក អូ គូលែន ក្រុមហ៊ុន Kulara Water នឹងចាប់ផ្តើមផលិតនា​ខែតុលា​​ខាង​មុខ​នេះនូវ Eau Kulen Sparkling ដែល​ជា​ប្រភេទទឹករ៉ែមានហ្គាសថ្មីរបស់ខ្លួន។

 

ទឹករ៉ែមានហ្គាសថ្មីមួយដែលមានរសជាតិល្អឯក

ជោគជ័យពាណិជ្ជកម្ម និងឧស្សាហកម្មនៃ អូ គូលែន ដែលទាក់ទាញទាំងអតិថិជនខ្មែរ ក៏ដូចជាទេសចរ និងជនបរទេសដែលរស់នៅប្រទេសកម្ពុជាជាច្រើននាក់ ត្រូវបានកសាងឡើង ដោយ​ផ្តើមចេញពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និង​រឹងមាំនៃម៉ាកទឹកនេះ។ ដោយមានការទន្ទឹងរង់ចាំជាពិសេសនោះ ទឹករ៉ែមានហ្គាស Eau Kulen Sparkling នឹងទទួលនូវបានការប្តេជ្ញាដូចគ្នាដែរ ពាក់ព័ន្ធនឹងវិធីសាស្ត្រធានាគុណភាព ការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើផលិតកម្ម និងការបូមយកទឹកក្នុងជម្រៅជាង១០០ម៉ែត្រនៅជើងភ្នំគូលែន រហូតដល់ការច្រកដាក់ដប និងការចែកចាយ។ ដបទឹកថ្មីក៏នឹងត្រូវ​បាន​ផលិត​ផង​ដែរ​ដោយ​ប្រើ​​បច្ចេកវិទ្យាទំនើបពិសេសធានានូវការរក្សារសជាតិដើមនៃទឹក និងហ្គាសកាបូនិច។ 

អូ គូលែន ឆ្លុះបញ្ចាំងអំពីទីតាំងដ៏ល្អឯកដែលជាទីតាំងនៃប្រភពទឹកនោះ។ លោក Jacques Marcille អគ្គនាយករបស់ក្រុមហ៊ុន Kulara Water បានពន្យល់ថា៖ ប្រភពដើមនិងសភាពបរិសុទ្ធនៃទឹករបស់យើង តុល្យភាពនៃសារធាតុរ៉ែ និងសារធាតុតូចៗផ្សេងទៀត រសជាតិល្អឯករបស់វា ព្រមទាំងផលជះដែលជាប្រយោជន៍សម្រាប់សុខភាព ការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើគុណភាព សុទ្ធតែជាចំណុចស្នូលនៃភាពជោគជ័យរបស់យើង។ គ្មានអ្នកណាម្នាក់សង្ស័យនោះទេថា ទឹករ៉ែ​មាន​ហ្គាស Eau Kulen Sparkling ដែលមានលក្ខណៈល្អឯក ដូច អូ គូលែន ដែរ ពោល​គឺ​ប្រៀប​ដូច​ជា​បង​របស់​ខ្លួន​ដែល​បាន​កើត​មុន និងភ្នំគូលែនដ៏ល្បីល្បាញគ្របដណ្ដប់​ទៅ​ដោយ​ព្រៃឈើ ដែល​ជាទីតាំង​ប្រភពទឹក នឹងដើរទៅតាមផ្លូវដូចគ្នា ដើម្បីទទួលបានយ៉ាងលឿន​នូវភាពល្បីល្បាញ និងពេញនិយម​នៅលើទីផ្សារ។

Eau Kulen Sparkling នឹងមានវត្តមានចាប់ពីខែតុលា ឆ្នាំ២០១៩ ទៅ នៅតាម​តុ​ ពេលពិសារអារហារធំៗក្នុងតំបន់។ ការចាប់ផ្តើមចេញលក់ និងការផ្សព្វផ្សាយអំពីទឹករ៉ែ​មាន​ហ្គាសថ្មី គឺ​ក្រុមហ៊ុន DKSH ជា​អ្នក​ទទួល​បន្ទុក ហើយក្នុងជំហានដំបូង Eau Kulen Sparkling នឹងត្រូវ​បាន​លក់ភាគច្រើនទៅតាមខ្សែបណ្តាញសណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានតម្រូវការពិសេសលើផលិតផលក្នុងស្រុកមានគុណភាព។