សារធាតុរ៉ែមានសារៈសំខាន់ក្នុងការលូតលាស់នៃរាងកាយមនុស្ស។ ពួកគេត្រូវការជាចាំបាច់ដើម្បីអោយឆ្អឹងនិងធ្មេញរឹងមាំ និងចូលរួមក្នុងដំណើរការរំលាយអាហារដែលធ្វើឱ្យផ្នែកទាំងអស់នៃរាងកាយធ្វើការបានល្អ។ សារធាតុទឹកគឺមានប្រមាណពី ៦០% ទៅ ៧០% នៃទំងន់សរុបរបស់មនុស្ស ហើយការពិសារទឹករ៉ែធម្មជាតិជាប្រចាំ ២ លីត្រ ក្នុងមួយថ្ងៃគឺចាំបាច់បំផុតសម្រាប់មនុស្សពេញវ័យ ជាពិសេសប្រទេសដែលមានសីតុណ្ហភាពក្តៅសើមដូចប្រទេសកម្ពុជា ដើម្បីជៀសផុតពីការបាត់បង់ជាតិទឹក កង្វះសារធាតុរ៉ែ និងបញ្ហាសុខភាព។ ទឹករ៉ែធម្មជាតិ អូ គូលែន ត្រូវបានកំណត់អោយមានតុល្យភាពនៃសមាសធាតុរ៉ែ ហើយសារធាតុរ៉ែចាំបាច់សម្រាប់រាងកាយមនុស្សគឺមានវត្តមាននៅក្នុងទឹករ៉ែធម្មជាតិ អូ គូលែន។ ទឹករ៉ែធម្មជាតិ អូ គូលែន ពុំមានកាឡូរី ហើយវាល្អបំផុតសម្រាប់មនុស្សដែលខ្វល់ខ្វាយអំពីសុខភាព និងរបបអាហាររបស់ពួកគេ។
កាល់ស្យូមមានសារៈសំខាន់សម្រាប់ឆ្អឹង និងធ្មេញ ជួយទ្រទ្រង់កំហាប់ខួរឆ្នឹងនិងជួយអោយធ្មេញរឹងមាំ។ វាជាសារធាតុរ៉ែដែលចាំបាច់បំផុតសម្រាប់រាងកាយ (ជាមធ្យម ១,៥% នៃទម្ងន់សរុប)។ វាក៏សំខាន់ សម្រាប់ការផលិតអ័រម៉ូន និងដំណើរការជីវសាស្ត្រផ្សេងៗទៀតផងដែរ។
WHO Recommendation | 20-80mg/l | |
---|---|---|
Eau Kulen | 52mg/l | |
Pure drinking water | 0mg/l |
ម៉ាញេស្យូមមានសារៈសំខាន់ចំពោះសុខភាព វាត្រូវបានរកឃើញនៅក្នុងឆ្អឹង និងនៅក្នុងឈាម។ វាជួយទ្រទ្រង់សុខភាពបេះដូង កំរិតជាតិស្ករក្នុងឈាម និងដំណើរខុសប្រក្រតី ដូចជា សម្ពាធឈាម និងចលនាសាច់ដុំ។
WHO Recommendation | 10-30mg/l | |
---|---|---|
Eau Kulen | 16mg/l | |
Pure drinking water | 0mg/l |
សូដ្យូមគឺត្រូវការចាំបាច់សម្រាប់តុល្យភាពអាហារ។ ជួយរក្សាបរិមាណទឹកក្នុងរាងកាយបានល្អ និងជួយអោយជៀសផុតពីរោគ រលាកសរសៃប្រសាទ។
ស៊ីលីកាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាសុខភាពជាលិការរបស់អ្នក ដូចជាស្បែក ក្រចក សក់និងជួយរាងកាយរបស់អ្នកលុបបំបាត់សារធាតុពុល ជាពិសេសសារធាតុអាលុយមីញ៉ូម។ ទឹករ៉ែធម្មជាតិ អូ គូលែន គឺជាទឹករ៉ែធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលសម្បូរទៅដោយសារធាតុស៊ីលីកា។
ប៉ូតាស្យូម ០.៨mg/l ជួយជំរុញដំណើរការរំលាយអាហាររបស់រាងកាយ។ ប៊ីកាបូណាត ៣១៣mg/l ជួយរំលាយអាហារ និងកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ។