ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន

យើងជឿថា ដើម្បីទទួលបានភាពជោគជ័យពិតប្រាកដ កាតព្វកិច្ចរបស់យើងគឺត្រូវផ្តល់ត្រលប់ទៅវិញដល់សហគមន៍ និងបរិស្ថាន។ ចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានផ្តល់ហិរញ្ញប្បទានដល់មជ្ឈមណ្ឌល ផ្ទះសុវត្ថិភាព (Safe House Center) ដែលជាមជ្ឈមណ្ឌលសម្រាប់កុមារកំព្រានៅក្នុងខេត្តសៀមរាប។ បន្ទាប់ពីការផ្លាស់ប្តូរបទប្បញ្ញត្តិនៅចុងឆ្នាំ ២០១៧ មជ្ឈមណ្ឌល ផ្ទះសុវត្ថិភាព (Safe House Center)​ រួមជាមួយនិងផ្ទះជាច្រើនទៀតសម្រាប់កុមារនៅក្នុងប្រទេសត្រូវបានបិទ។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក៏នៅតែបន្តផ្តល់ការគាំទ្រខ្លះៗដល់កុមារ និងគណៈគ្រប់គ្រងមជ្ឈមណ្ឌល ផ្ទះសុវត្ថិភាព (Safe House Center) ទៅតាមដំណើរការផ្សេងៗ។ ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ក៏បានរួមចំណែកផ្តល់ហិរញ្ញប្បទានលើការចំណាយផ្នែកអប់រំកូនៗរបស់បុគ្គលិករបស់ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ទាំងអស់ និង ល្បែងអប់រំសម្រាប់កុមារតូចៗផងដែរ។

ការគាំពារបរិស្ថាន

ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ តែងខិតខំប្រឹងប្រែងរិះរកវិធីដើម្បីថែរក្សានិងគាំពារបរិស្ថាន ដែលជារួមមាន៖​

- ការដាំដើមឈើ និង​ការដាំឡើងវិញនូវប្រភេទឈើកម្រ នៅលើផ្ទៃដី ៤០ហិកតារបស់ក្រុមហ៊ុន ដែលជាផ្នែកមួយនៃគម្រោងស្តារព្រៃឈើឡើងវិញដែលមានការសហការជាមួយមូលនិធិ AD Foundation​ សម្រាប់កម្មវីធីភ្នំគូលែន។

- ក្រុមហ៊ុនក៍បានផ្តួចផ្តើមគំនិតបង្កើត ជំរកសត្វឃ្មុំ ដែលជាការឆ្លុះបញ្ចាំងអំពីការអភិរក្សចំនួនសត្វឃ្មុំធម្មជាតិដែល​កំពុងមានការធ្លាក់ចុះ។ ចំនួនសត្វឃ្មុំកាន់តែតិចទៅៗ ខណៈពេលដែលមានមនុស្សកាន់តែច្រើនទៅៗ កំពុងលើកឡើងអំពីរឿងសត្វឃ្មុំ។ សត្វឃ្មុំគឺជាសត្វដែលជួយបណ្តុះដំណាំលើភពផែនដី ដ៏សំខាន់បំផុត និងមានទួនាទីយ៉ាងសំខាន់ពិសេសផងដែរក្នុងការជួយអោយរុក្ខជាតិដុះឡើងវិញ​តាមបែបធម្មជាតិ​ និងតាមបែបប្រព័ន្ធអេកូកសិកម្ម រួមទាំងព្រៃឈើផងដែរ។