នៅ​ទីតាំង​ដើមនៃប្រភពទឹក 

ទឹករ៉ែធម្មជាតិ​គូលែន​បានយក​ឈ្មោះចេញពីភ្នំដែលមានឈ្មោះដូចគ្នា និងមានកម្ពស់​៤៩៦ម៉ែត្រ នៅភាគឦសាននៃរមណីយដ្ឋានបុរាណវិទ្យាដ៏អស្ចារ្យ​មួយ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅដើមសតវត្សរ៍ទី៩ គឺ​ទីតាំងជាប្រវត្តិសាស្ត្រនេះហើយ​ដែលព្រះបាទជ័យវរ្ម័ន​ទី២ បានជ្រើសរើស ដើម្បីបង្កើតរាជធានីដំបូងមួយក្នុងចំណោមរាជធានីទាំងឡាយនៅក្នុងតំបន់អង្គរ។ ភ្នំគូលែនមានរតនសម្បត្តិជាច្រើន ក្នុងចំណោមនោះ មានអាងទឹក ស្រះទឹក និងប្រាង្គប្រាសាទនានាជា​ច្រើន​ហ៊ុំព័ទ្ធជុំវិញទៅដោយ រុក្ខជាតិស្រស់បំព្រង​យ៉ាង​ទ្រុបទ្រុល។ ទឹកជ្រោះដ៏ល្បីល្បាញនៅក្នុងរមណីយដ្ឋាននេះ ព្រមទាំងចម្លាក់ព្រះពុទ្ធរូប​ដ៏ធំស្កឹមស្កៃដែលត្រូវបានគេឆ្លាក់នៅនឹងផ្ទាំង​ថ្មលើកំពូលភ្នំគូលែន និង​នៅក្បាលស្ពាន ក៏​ដូច​ជា​ស្ទឹងលិង្គរយពាន់ឧទ្ទិសដល់ព្រះឥសូ ពិតជាបំពេញបន្ថែមដល់ទេសភាពដ៏គួរឲ្យចង់គយគន់។ 

អូគូលែនបានល្បីឈ្មោះយ៉ាងលឿន ហើយបន្តរីកចម្រើនថែមទៀត ដោយសារយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ដែលកសាងឡើងដោយផ្អែកលើតុល្យភាពពីធម្មជាតិនៃសារធាតុរ៉ែដែលមាននៅក្នុងទឹក ធ្វើឲ្យអូគូលែនមានរសជាតិឆ្ងាញ់ពិសេស  និងផ្អែកលើប្រភពទឹកប្រកបដោយភាពអស្ចារ្យ ព្រមទាំងលើស្តង់ដារក្រុមហ៊ុនខាងផ្នែកគុណភាពនិងតម្លៃនៃឧត្ដមភាព។

 

Eau Kulen emerged quickly and continues to grow thanks to a long-term development strategy built on the values of excellence, solidarity, and sharing.
អូ គូលែន ទទួល​បាន​ជោគជ័យ​ដោយសារ​មាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​មួយ​ដែល​មាន​ចក្ខុវិស័យ​រយៈ​រយៈពលេ​វែង និង​កសាង​ឡើង​ដោយ​ឈរ​លើ​តម្លៃ​ឧត្ដមភាព សាមគ្គីភាព និង​ការ​ចែក​រំលែក។

 

អូ គូលែន គឺជាទឹកដែលត្រូវបានថែរក្សា​តាមបែបធម្មជាតិ

ចាប់កំណើតនៅជើងភ្នំមួយនៃបណ្តាភ្នំដ៏ពិសិដ្ឋក្នុងប្រទេសកម្ពុជា អូ គូលែន ឆ្លុះបញ្ចាំងអំពីទីតាំងនៃ​ប្រភព​ទឹកនេះ ហើយធ្វើ​ឲ្យទឹកនេះមាន​អត្តសញ្ញាណ គុណភាព និងរសជាតិដ៏ល្អឯក។ ភាពបរិសុទ្ធពីកំណើតនៃ អូ គូលែន ត្រូវបានថែរក្សា​តាមបែបធម្មជាតិ និងគ្មានសារធាតុពុលពីខាងក្រៅចូលមកឡូក​ឡំឡើយ។ នៅខាងក្រោមដី​ និងត្រូវបានបូម​យក​នៅក្នុងជម្រៅជាង១០០ម៉ែត្រ អូ គូលែន មានប្រភពចេញពីរមណីយដ្ឋានមួយ ដែលត្រូវបានទទួលស្គាល់ និងការពារ ព្រមទាំង​ជាតំបន់​ដែលមានការ​ធ្វើ​កសិកម្មតិចតួចបំផុត។ ការបង្កើតជាសារធាតុរ៉ែនៅក្នុងទឹក អូ គូលែន បាន​ឆ្លង​កាត់​ដំណើរការ​​ចម្រោះយ៉ាងយឺតៗនៃទឹកភ្លៀងតាម​ស្រទាប់ថ្មភក់ដែលមាន​កម្រាស់​ជាច្រើនរយម៉ែត្រ។ 

 

Kulen Water
ប្រជាពលរដ្ឋមានសុខភាពល្អគឺជាទ្រព្យវិសេសវិសាលជាងគេដែលប្រទេសមួយអាចមាន (Winston Churchill)

 

 

ការបង្កើតបានជាសារធាតុរ៉ែធម្មជាតិដ៏ល្អឯក 

អូគូលែន ទឹករ៉ែធម្មជាតិ ពិតជាមានគុណប្រយោជន៍ច្រើនយ៉ាង។ តុល្យភាពនៃសារធាតុរ៉ែសំខាន់ៗដែលមាននៅក្នុងទឹក ពិតជារួមចំណែកជាពិសេស ដល់ដំណើរការយ៉ាងត្រឹមត្រូវនៃកោសិការបស់សរីរាង្គកាយ ប្រព័ន្ធការពារខ្លូន ការសំយោគប្រូតេអ៊ីន ប៉ូវសាច់ដុំនិងឆ្អឹង ព្រមទាំងការពារកុំឲ្យឆាប់ចាស់។ ដោយសារតុល្យភាពនៃវត្តមានសារធាតុរ៉ែ ទឹករ៉ែធម្មជាតិពិតជាស័ក្ដិសមសម្រាប់អ្នកដែលសកម្ម ស្ត្រីមានផ្ទៃពោះ កុមារ និងមនុស្សពេញវ័យ។ សមាជិកគ្រួសារគ្រប់រូបអាចពិសារអូគូលែនប្រចាំថ្ងៃបាន ដោយគ្មានកំណត់។ គ្មានវត្តមានសារធាតុរ៉ែក្នុងបរិមាណច្រើនពេកនោះទេ។ នៅក្នុងប្រទេសមួយដូចជាប្រទេសកម្ពុជានេះ ដែលមានអាកាសធាតុក្ដៅ អូគូលែនក៏បំពេញមុខងារមួយដ៏សំខាន់ទៀត គឺការពារកុំឲ្យសរីរាង្គខ្សោះសារធាតុរ៉ែ។ 

អូគូលែនមានសារធាតុរ៉ែជាច្រើនដ៏មានប្រយោជន៍ពីធម្មជាតិ ដូចជាកាលស្យូម និងម៉ាញ៉េស្យូម ជាដើម។ អូគូលែនក៏សម្បូរសារធារុ ស៊ីលីកា ផងដែរ (៩៤មីលីក្រាម/លីត្រ)។ ស៊ីលីកា គឺជាសាធាតុរ៉ែម្យ៉ាងដែលលោក Louis Pasteur បានចាត់ទុក ចាប់តាំងពីឆ្នាំ១៨៥៧មកម្ល៉េះ ថា “ជាសារធាតុជួយឲ្យវិធីសាស្ត្រនៃការព្យាបាលរបស់យើងមានការវិវឌ្ឍជឿនលឿនទៅមុខ”។ ជាពិសេស ស៊ីលីកា ជួយលាងសម្អាតសារធាតុពុល អាលុយមីញ៉ូម ដោយជម្រុញឲ្យសារធាតុពុលនេះចេញពីខ្លួនមនុស្ស។ ទឹករ៉ែដែលសម្បូរសារធាតុ ស៊ីលីកា ក៏អាចជួយកាត់បន្ថយហានិភ័យនៃការកើតជម្ងឺសសៃប្រាសាទផងដែរ ដូចជាជម្ងឺមិនគ្រប់ទឹក ឬហៅថា Autism ជម្ងឺបាត់ការចងចាំ ឬហៅថា Alzheimer ជម្ងឺបាត់បង់លំនឹងរាងកាយ ឬហៅថា Parkinson។ល។ និងរួមចំណែកប៉ូវការរីកលូតលាស់នៃឆ្អឹង ព្រមទាំងជួយកាត់បន្ថយទំនោរទៅរកជ្ងឺសន្លាក់ឆ្អឹង និងពុកឆ្អឹង។ រីឯម៉ាញ៉េស្យូម គឺជាសារធាតុរ៉ែមួយដ៏សំខាន់សម្រាប់សរីរាង្គរបស់មនុស្ស ដែលដើរតួនាទីគន្លឹះក្នុងដំណើរការជីវសាស្ត្រជាច្រើន ដូចជាផលិតកម្មថាមពល ការជម្រុញសកម្មភាពសាច់ដុំខួរក្បាល ដំណើរធ្វើឲ្យឈាមកក ចំហេះជាតិសាច់និងអាស៊ីតនុយក្លេអិច។ ម៉ាញ៉េស្យូមក៏ត្រូវបានគេគិតផងដែរថា អាចជួយរក្សាសណ្ដាប់ធ្នាប់នៅក្នុងខ្លួនមនុស្ស ដូចជាកុំឲ្យពុកឆ្អឹង លើសឈាម និងជម្ងឺក្រិនសសៃឈាមជាដើម។ គេក៏បានលើកឡើងផងដែរថា អាយុចាស់ ស្ត្រេស និងជម្ងឺជាច្រើនទៀត ប្រហែលជាមានតម្រូវការសាធាតុម៉ាញ៉េស្យូមកាន់តែច្រើនឡើងទៀតផង។ 

 

Kulen Water

 

តើលោកអ្នកដឹងទេ?  

អ្នកជំនាញអន្តរជាតិល្បីៗជាច្រើនបានចូលរួមធ្វើឲ្យទឹករ៉ែធម្មជាតិនៅព្រះរាជាណាចក្រកម្ពុជា អូគូលែន និងនៅវៀតណាម La Vie ទទួលបានជោគជ័យ។ នៅក្នុងចំណោមអ្នកជំនាញទាំងនោះ មានលោក  Yves Jacques ជាអតីតៈនាយកផ្នែកបច្ចេកទេសជាច្រើនឆ្នាំមកពីក្រុមហ៊ុនទឹក Evian។ លោក Yves Jacques គឺជាប្អូនប្រុសបង្កើតរបស់លោក Claude Jacques ដែលជាប្រវត្តិវិទូបារាំងដ៏ល្បីម្នាក់ ជំនាញខាងអរិយធម៌ខ្មែរ លោកបានចូលរួមយ៉ាងច្រើនក្នុងការរៀបចំផែនការអភិរក្សឧទ្យានអង្គរដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡា និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។