Press release: ក្រុមហ៊ុន Kulara Water បានឈ្នះរង្វាន់លេខ១​ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គម

Download in Khmer | Download in English | Download in French

អង្គការ ADF បណ្ដុះកូនឈើប្រណីត និងកូនឈើជាឱសថ ១៧ប្រភេទ ដើម្បីស្ដារព្រៃឈើលើភ្នំគូលែន

Thmey Thmey - November 16, 2019 

គូលែន, សៀមរាប ៖ កូនឈើប្រណីត និងកូនឈើ១៧ប្រភេទ ត្រូវបានអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ បណ្ដុះសម្រាប់ដាំបន្ថែមនៅលើខ្នងភ្នំគូលែន។ លោក សេង សំ រី ប្រធានគម្រោងកម្មវិធីគំរូ អនាម័យ និងសុខភាព និងជាអ្នកថែរក្សាកូនឈើដែលបានបណ្ដុះ បានបញ្ជាក់ថា ៖« គោលបំណង ដែលបណ្ដុះកូនឈើប្រណីត និងកូនឈើជាឱសថនេះ ដើម្បីស្ដារព្រៃនៅក្នុងតំបន់ភ្នំគូលែនផង និងដើម្បីការពារឈើប្រភេទជាឱសថផង » ។

Read more (in Khmer):...

រោងចក្រទឹក អូ គូលែន ផលិតទឹករ៉ែមានហ្គាស Eau Kulen Sparkling ដំបូងគេនៅកម្ពុជា

Thmey Thmey - November 15, 2019

សៀមរាប ៖ Eau Kulen Sparkling ជាទឹករ៉ែមានហ្គាសដំបូងគេដែលផលិតនៅកម្ពុជា ។ ទឹករ៉ែមាន ហ្គាសនេះ ត្រូវបានផលិតដោយក្រុមហ៊ុន KularaWater ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន។ Eau Kulen Sparkling មានរសជាតិខុសពីទឹករ៉ែធម្មតា គឺមានហ្គាស ឯគុណភាពវិញគឺល្អដូចទៅនឹងទឹករ៉ែធម្មជាតិ អូ គូលែនដែរ។ នេះបើតាមការបញ្ជាក់របស់លោក Jacques Marcille អគ្គនាយក ក្រុមហ៊ុន Kulara Water ។ 

Read more (in Khmer):...

ជនជាតិបារាំងលោក JB Chevance ចំណាយពេល ២០ឆ្នាំដើម្បីវប្បធម៌ និងបរិស្ថាននៅលើភ្នំគូលែន

Thmey Thmey - November 12, 2019

គូលែន, សៀមរាប ៖ លោក  Jean-Baptiste Chevance ជាបុរាណវិទូជនជាតិបារាំង ដែលមកធ្វើការនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៩។ លោក JB Chevance​ បានធ្វើការពាក់ព័ន្ធនឹងការស្រាវជ្រាវពីប្រាង្គប្រាសាទ ដែលជាជំនាញរបស់លោក និងការការពារបរិស្ថានជាមួយអ្នកភូមិសហគមន៍នៅតំបន់ភ្នំគូលែន ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Thmey Thmey នាខ្នងភ្នំគូលែន លោក JB Chevance បញ្ជាក់ថា ៖ « ខ្ញុំមកកម្ពុជា២០ឆ្នាំមុន។ ពីមុនខ្ញុំជាបុរាណវិទូធ្វើការនៅប្រាសាទអង្គរហើយខ្ញុំឃើញភ្នំ គូលែនពីឆ្ងាយ ខ្ញុំចង់ទៅមើលប្រាសាទ និងពើងនៅលើភ្នំគូលែន។ ខ្ញុំស្រឡាញ់ភ្នំគូលែន។ ខ្ញុំចង់អភិវឌ្ឍភ្នំគូលែន និងចង់ឲ្យប្រជាពលរដ្ឋយល់ដឹងពីការអភិរក្ស » ។

Read more (in Khmer):...

ក្រុមហ៊ុន Kulara Water ដាំដើមឈើឡើងវិញនៅតំបន់ភ្នំគូលែន ដើម្បីរក្សាគុណភាពទឹក និងថែបរិស្ថាន

Thmey Thmey - November 11, 2019

សៀមរាប ៖ ក្រុមហ៊ុន Kulara Water ដែលផលិតទឹករ៉ែធម្មជាតិ « អូ គូលែន » បានអនុវត្តគម្រោងដាំ ដើមឈើកម្រ និងជិតផុតពួជ​​ ៣៣ ប្រភេទឡើងវិញនៅតំបន់ភ្នំគូលែន ។ បើតាមកញ្ញា ជួប សុភី ប្រធានគម្រោងដាំដើមឈើនៃក្រុមហ៊ុន Kulara Water នៅឆ្នាំ ២០១៨-២០១៩ ក្រុមហ៊ុន Kulara Water បានដាំដើមឈើចំនួន ៥៥០៣ ដើម និងមានគម្រោងដាំចំនួន ២ពាន់ដើមនៅឆ្នាំបន្តបន្ទាប់។ 

Read more (in Khmer):...

ការងារសង្គមជួយឱ្យក្រុមហ៊ុន Kulara Water ឈ្នះបានពានរង្វាន់ CSR

Rasmei News, November 7, 2019

​ក្រុមហ៊ុន​ Kularawater​ ទទួលបាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​ហៅ​កាត់​ថា ​CSR​ ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​។ ​ពានរង្វាន់ដែល Kularawater​ ឈ្នះនោះគឺ ​«Large Categories» ជា​ក្រុមហ៊ុន​ខាង​ផ្នែក​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

Read more (in Khmer):...

អង្គការនានា និងវិស័យឯកជន រួមគ្នាដាំដើមឈើស្ដារបរិស្ថានឡើងវិញ

PNN TV, November 5, 2019 (Live)

ការធ្វើដំណើរទៅភ្នំគូលែនខេត្តសៀមរាបដើម្បីមើលការដាំដើមឈើរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ។

Read more (live in Khmer, 16’51):...

ទឹកហ្គ័ស Sparkling Water លើកដំបូងត្រូវបានផលិតនៅកម្ពុជា

Rasmei News, November 5, 2019

កន្លងមកកម្ពុជាបាននាំចូលទឹកដែលមានជាតិហ្គ័ស (Sparkling Water) ពីក្រៅប្រទេសដើម្បីបម្រើទីផ្សារកម្ពុជា។ តែឥឡូវនេះ ស្ប៉ាកលីងវ៉តធ័រលើកដំបូងគេដែលផលិតនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការហើយ ។

Read more ( in Khmer ):... 

លក្ខណៈពិសេសរបស់ទឹកនៅតំបន់ភ្នំគូលែន ធ្វើឲ្យទឹករ៉ែធម្មជាតិ អូ គូលែន ជាទឹករ៉ែដំបូងគេនៅកម្ពុជា

Thmey Thmey, November 4, 2019

តំបន់ភ្នំគូលែនបានផ្តល់នូវប្រភពទឹកដ៏ល្អឥតខ្ចោះធ្វើឲ្យ « អូ គូលែន » ជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា។ «អូ គូលែន ឬ Eau Kulen» ត្រូវបានរក្សាដោយធម្មជាតិ និងគ្មានសារធាតុពុលមកលាយឡំ។ នេះបើតាមការបញ្ជាក់របស់លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារ និងស្លាកសញ្ញា។ 

Read more ( in Khmer ):... 

ក្រុមហ៊ុនផលិតទឹកអូ គូលែន ចំណាយជាង ១លានដុល្លារទិញដីជាង ៣០ហិកតា សម្រាប់ដាំកូនឈើ

Rasmei News, November 4

ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិម៉ាក អូ គូលែន បានចំណាយថវិកាផ្ទាល់ខ្លួនជាង ១លានដុល្លារអាមេរិក ដើម្បីទិញដីចំនួន ៣២ហិកតា ទុកសម្រាប់ដាំកូនឈើប្រណីតៗ និងឈើកម្រ ដើម្បីចូលរួមស្ដារព្រៃឈើដែលបានបាត់បង់ឡើងវិញ។ 

Read more ( in Khmer ):...

អង្គការ ADF ប្រឹងប្រែងចូលរួមការពារព្រៃឈើ និងបណ្ដុះកូនឈើរាប់ពាន់ដើមក្នុងមួយឆ្នាំៗ ដើម្បីដាំនៅភ្នំគូលែន

Freshnews, November 4, 2019

កូនឈើប្រណីតៗ និងប្រភេទឈើកម្រជាច្រើនពាន់ដើមតែងត្រូវបានបណ្ដុះជារៀងរាល់ឆ្នាំ សម្រាប់ដាំនៅតាមភ្នំគូលែន ដើម្បីចូលរួមស្ដារព្រៃឈើដែលបាត់បង់ឡើងវិញ ខណៈមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍ (ADF) ក្រុមហ៊ុន Kulara Water (ក្រុមហ៊ុនដែលផលិតទឹករ៉ែធម្មជាតិអូគូលែន) អាជ្ញាធរពាក់ព័ន្ធ ប្រជាសហគមន៍ និងសាលារៀននៅទីនោះ បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនេះ។

Read more ( in Khmer ):...

ផ្ដើមចេញពីអំពើហិង្សាក្នុងគ្រួសារ ជំរុញកុមារី សៀ លីណា ចង់ធ្វើជាអ្នកអនុវត្តច្បាប់

RFI, November 3, 2019

ដំណើរទេសចរណ៍របស់ក្រុមហ៊ុន អូ គូលែន ទៅកាន់ខ្នងភ្នំគូលែនកាលពីពេលថ្មីៗនេះ អេង គីមហុង អ្នកកាសែតវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសដោយឡែកអំពីស្ថានភាពរៀនសូត្ររបស់ក្មេងៗនៅតំបន់ដាច់ស្រយាលមួយកន្លែងស្ថិតក្នុងសាលាបឋមសិក្សាសង្កែឡាក់ នៃភូមិសង្កែឡាក់ ស្រុកស្វាយលើ ខេត្ត សៀមរាប។ ដោយមើលឃើញបញ្ហាជាច្រើនដែលកំពុងកើតមាននៅក្នុងភូមិរួមមាន អំពើហិង្សាក្នុងគ្រួសារ ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង រួមនឹងកត្តាជីវភាពជាដើម បានជំរុញទឹកចិត្តកុមារី សៀ លីណា ដែលជាក្មេងស្រីម្នាក់ក្នុងចំណោមសិស្សសរុប ១១៩ នាក់ ប្ដេជ្ញាខំរៀនឲ្យចប់ចុងចប់ដើម ដើម្បីក្លាយជាប៉ូលីសដើរតួជាអ្នកអនុវត្តច្បាប់ទប់ស្កាត់បញ្ហាទាំងនេះ។ 

Learn more ( live in Khmer ):...

ក្រុមហ៊ុន Kulara Water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR 2019

Cambonomist, November 2, 2019

ដើម្បីបញ្ជាក់ពីការពិតដល់សាធារណជនពីមូលហេតុដែលក្រុមហ៊ុន Kulara Water  ទទួលបានពានរង្វាន់ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវសង្គមហៅកាត់ថា CSR ក្រុមហ៊ុននេះ បានចំណាយពេលវេលា និងថវិកាដឹកនាំអ្នកសារព័ត៌មាននៅក្នុងស្រុកប្រមាណ១១ស្ថាប័ន ទៅទស្សនានិងស្វែងយល់អ្វីទៅជាការងារនិងជាទំនួលខុសត្រូវ ចំពោះសង្គមពីសំណាក់ក្រុមហ៊ុនរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្បែរជើងភ្នំគូលែន ក្នុងទឹកដីខេត្តសៀមរាប។

Learn more (audiovisual report in Khmer):...

ហេតុអ្វី​ទឹករ៉ែ​ធម្មជាតិ អូ គូលែន ត្រូវបាន​យកចេញ​ពី​តំបន់ភ្នំ​គូលែន​?

Thmey Thmey, November 2, 2019

“អូ គូលែន ឬ Eau Kulen” គឺជាទឹករ៉ែធម្មជាតិដំបូងគេនៅកម្ពុជា ដែលបានបើកដំណើរការផលិតនៅឆ្នាំ២០១៣ ។ ទឹករ៉ែធម្មជាតិនេះ ត្រូវបានយកពីទីតាំងដែលមានបរិស្ថានស្អាត ព្រមទាំងរក្សាទុកដោយធម្មជាតិ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey នៅរោងចក្រទឹករ៉ែ ធម្មជាតិ អូ គូលែន ក្នុងខេត្តសៀមរាប។

Read more ( in Khmer ):...

ក្រុមហ៊ុន Kulara Water បង្ហាញពីហេតុផលនៃការទទួលបានពានរង្វាន់ CSR

Cambonomist, November 1, 2019

អគ្គនាយកក្រុមហ៊ុន Kulara Water បានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីជាក្រុមហ៊ុន ដែលមានផលិតផលសម្រាប់លក់រកប្រាក់ចំណេញ ហើយលោកនិងសហស្ថាបនិកផ្សេង បានឯកភាពគ្នាលើកការអនុវត្តការងារទំនួលខុសត្រូវសង្គមផងដែរ ដោយបានបង្កើតការងារប្រកបដោយនិរន្តរភាពដោយផ្ទាល់ និងដោយប្រយោលនៅកម្ពុជាឲ្យមនុស្សធ្វើការជាង ១៦០នាក់។ 

Read more ( in Khmer ):...

ក្មេងៗអាយុក្រោម ១០ឆ្នាំនៅលើភ្នំគូលែនជួយបណ្ដុះ និងដាំកូនឈើឡើងវិញ

Thmey Thmey, November 1, 2019

សាលាបឋមសិក្សាភូមិសង្កែឡាក់ ដែលមានទីតាំងនៅលើខ្នងភ្នំគូលែនបានបង្ហាត់បង្រៀនសិស្សឲ្យចេះបណ្ដុះកូនឈើប្រណិត និងឈើជិតផុតពូជ ដើម្បីដាំបន្ថែមនៅលើភ្នំគូលែន និងចែកចាយទៅឲ្យក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន។ សិស្សតូចៗ ដែលមានអាយុ ៧ឆ្នាំឡើងទៅអាចបណ្ដុះកូនឈើ និងថែរក្សាកូនឈើបានយ៉ាងល្អ។ ស្ថិតក្នុងទីតាំងថ្នាលបណ្ដុះកូនឈើដែលគាំទ្រដោយក្រុមហ៊ុន Kulara Water កុមារី នីសា និងកុមារី ឃុន បញ្ជាក់ថា៖ «ការបណ្ដុះ និងដាំកូនឈើនេះ ដើម្បីធ្វើឲ្យភូមិមានកូនឈើ, កុំឲ្យក្ដៅហួតហែង និងកុំឲ្យខ្វះទឹក» ។ 

Read more ( in Khmer ):...

ក្រុមអ្នកសាព័ត៌មានមកពីចំនួន១១ស្ថាប័ន ធ្វើទស្សនកិច្ចក្រុមហ៊ុន (Kulara Water)

Apsara TV, November 1, 2019 (Live)

ក្រុមអ្នកសារព័ត៌មានមកពីចំនួន១១ស្ថាប័ន នៅទីក្រុងភ្នំពេញត្រូវបានគេអញ្ជើញឲ្យទៅទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Kulara Water ក្នុងខេត្តសៀមរាប ហើយក្រុមហ៊ុនមួយនេះជាក្រុមហ៊ុនដែលផលិតទឹកបរិសុទ្ធ អូគូលែន គឺជាទឹករ៉ែធម្មជាតិដំបូងបង្អស់នៅកម្ពុជា។

Learn more ( live in Khmer, 27’43 ):...

មូលនិធិបុរាណវិទ្យារបស់បារាំង និងក្រុមហ៊ុន Kulara Water ចាប់ដៃគ្នាដាំដើមឈើឡើងវិញនៅលើភ្នំគូលែនទុកជាសម្បត្តិរដ្ឋ

Dap News, November 1, 2019

បន្ទាប់ពីសង្កេតឃើញព្រៃឈើ លើភ្នំគូលែនបាត់បង់អស់ប្រមាណជា៨០ភាគរយ អង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង និងក្រុមហ៊ុន KularaWater ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ “អូ គូលែន” បានសហការគ្នាដាំដើមឈើឡើងវិញជាង៧ពាន់ដើម ក្នុងតំបន់ការពារធម្មជាតិ លើផ្ទៃដី១៤ហិកតា នៅលើភ្នំគូលែន ក្នុងខេត្តសៀមរាប សម្រាប់ទុកជាសម្បត្តិរបស់រដ្ឋ ។

Read more ( in Khmer ):...

មូលនិធិ និងក្រុមហ៊ុនបារាំង ជួយឲ្យសាលាដាច់ស្រយាល នៅលើភ្នំគូលែន មានការរីកចម្រើន

Dap News, November 1, 2019

លោក គាម អំណត់ នាយកសាលាបឋមសិក្សាសង្កែឡាក់បានឲ្យដឹងថា កាលពីមុនសាលាមិនទាន់មានភាពល្អប្រសើឡើយ តែបន្ទាប់ពីមានការជួយពីអង្គការមូលនិធិបុរាណវិទ្យា និងការអភិវឌ្ឍរបស់បារាំង និងក្រុមហ៊ុន Kulara Water (អូ គូលែន)​ របស់បារាំងរួចមកឃើញថា សាលាមានភាពល្អប្រសើច្រើន។

Read more ( in Khmer ):... 

ក្រុមហ៊ុនផលិតទឹកអូគូលែន ចំណាយផ្ទៃដីជាង៣០ហិកតា សម្រាប់ដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញ ទុកជាសម្បត្តិមនុស្សជាតិ

Fresh News, November 1, 2019

ស្របពេលដែលមានការបញ្ជាក់ឱ្យដឹងថា ព្រៃឈើនៅលើភ្នំគូលែនទាំងមូលបានបាត់បង់អស់ប្រមាណ៨០% ទៅហើយនោះ ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិម៉ាក អូ គូលែន បានចំណាយដីដល់ទៅជាង៣០ហិកតា ទុកសម្រាប់ដាំកូនឈើប្រណីតៗ និងឈើកម្រទាំងអស់ ដើម្បីចូលរួមស្ដារព្រៃឈើដែលបានបាត់បង់ឡើងវិញ ជួយរក្សាស្ថិរភាពបរិស្ថាន និងប្រភពទឹក ពិសេសដើម្បីទុកជាសម្បត្តិមនុស្សជាតិទូទៅ ដោយមិនឱ្យមានការកាប់បំផ្លាញឡើយ។

Read more ( in Khmer ):... 

អ្នកភូមិរស់នៅជើងភ្នំគូលែនមួយចំនួនចាប់ទទួលបានផលពីការវិនិយោគរបស់ឯកជន

PNN TV, October 31, 2019 (Live)

នៅខេត្តសៀមរាប ការវិនិយោគរបស់ឯកជនបានបង្កើតការងារជាច្រើនទៅដល់ប្រជាពលរដ្ឋដែលរស់នៅជើងភ្នំគូលែន ជំនួសឱ្យការឡើងភ្នំរកឈើ ឬអនុផលិតផលព្រៃឈើដើម្បីលក់ចិញ្ចឹមជីវិត។

Learn more ( live in Khmer, 12’43 ):...

ក្រុមហ៊ុនបារាំង និងអង្គការ ADF សហការគ្នាដាំដើមឈើនៅតំបន់ភ្នំគូលែន

Vayo FM, October 31, 2019 (Live)

ក្រុមហ៊ុនបារាំងមួយមានឈ្មោះថា Kulara Water ដែលផលិតទឹកអូ គូលែន និងមូលនិធិបុរាណ្យវិទ្យា និងការអភិវឌ្ឍន៍ហៅកាត់ថា (ADF) បានសហការរួមគ្នាដាំដើមឈើឡើងវិញនៅតំបន់ភ្នំគូលែន ក្រោយពីព្រៃឈើទាំងនោះ បានបាត់បង់ដោយសារការកាប់ទន្ទ្រានដីព្រៃពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញទុច្ចរិតមួយចំនួន។ 

Learn more ( live in Khmer ):...

ទឹកពិសិដ្ឋក្រោមភ្នំគូលែន ត្រូវបានផលិតជាទឹកពិសាប្រភេទថ្មីលើកដំបូងនៅកម្ពុជា ដែលល្បីថាល្អចំពោះសុខភាព

Fresh News, October 30, 2019

ដោយបានស្រាវជ្រាវរកឃើញពីសក្ដានុពល និងលក្ខណៈពិសេសបន្ថែមរបស់ទឹករ៉ែធម្មជាតិ ដែលមានប្រភពនៅក្រោមភ្នំដ៏ពិសិដ្ឋនេះរួចមក ក្រុមហ៊ុន Kulara Water ដែលជាក្រុមហ៊ុនផលិតទឹករ៉ែធម្មជាតិ អូ គូលែន (Eau Kulen) ដ៏ល្បីល្បាញនៅប្រទេសកម្ពុជានោះ បានចាប់ផ្ដើមដំណើរការផលិតទឹកពិសាថ្មីមួយប្រភេទទៀត ដែលមានជាតិហ្គាសកាត់ជ្រិចៗ។ ទឹកពិសាប្រភេទថ្មីនេះត្រូវបានគេឱ្យឈ្មោះថា «ស្ពាកលីង ឬ Sparkling»។

Read more ( in Khmer ):...

Eau Kulen: On nature’s side

Cambodianess, October 28, 2019

When the very essence of a company’s product depends on the absence of all forms of pollution, it goes without saying that the company will take every possible measure to prevent contamination.  

Read more ( in English ):...

Hommage: Bernard Forey, l’aventure d’une vie

Cambodge Mag, October 28, 2019

C’est avec une profonde tristesse que la communauté française a appris la disparition de M. Bernard Forey. L’entrepreneur et aventurier, fondateur de la marque d’eau minérale Eau Kulen, s’est éteint ce mois-ci à l’âge de 91 ans.

Read more ( in French ):... 

Founding president of Kulara Water (Eau Kulen) dies at 91

Cambodianess, October 26, 2019

Based in Asia for more than 40 years, Bernard Forey, president and founder of Kulara Water Co., Ltd (Eau Kulen), passed away in Singapore on Oct. 12 at the age of 91. 

Read more ( in English ):...  

Hommage à Bernard Forey, président fondateur de Kulara Water (Eau Kulen)

Thmey Thmey, October 25, 2019

Installé en Asie depuis plus de 40 ans, l’homme d’affaires Bernard Forey, président-fondateur de Kulara Water Co., Ltd (Eau Kulen), s’est éteint à Singapour le 12 octobre dernier, dans sa 91ème année.

Read more ( in French ):...

 

លោក Bernard Forey ប្រធានស្ថាបនិកទឹករ៉ែធម្មជាតិ អូ គូលែន ទទួលមរណភាពក្នុងអាយុ ៩១ឆ្នាំ

Thmey Thmey, October 24, 2019 

ដោយបានមករស់នៅក្នុងទ្វីបអាស៊ីអស់រយៈពេលជាង ៤០ឆ្នាំមកហើយ លោក Bernard Forey ជាអ្នកជំនួញម្នាក់ និងជាប្រធានស្ថាបនិកក្រុមហ៊ុន Kulara Water Co., Ltd (ទឹករ៉ែធម្មជាតិ អូ គូលែន) បានទទួលមរណភាពនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅក្នុងជន្មាយុ ៩១ឆ្នាំ ។ 

Read more (in Khmer):...

Kulara Water (Eau Kulen) : ‘CSR flows in our DNA’

Khmer Times, August 30, 2019

For Kulara Water, Cambodia’s leading mineral water company, Corporate Social Responsibility is an inseparable part of its business. This maxim has rewarded the company by turning it into the recipient of the first ever Eurocham CSR Large Category Award in 2019. Read more (in English): ...

ក្រុមហ៊ុន Kulara Water ទទួល​ពានរង្វាន់ CSR ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​

Thmey Thmey, July 31, 2019

ក្រុមហ៊ុន Kulara Water កាលពី​ថ្ងៃទី២៦ ខែមិថុនាកន្លងទៅ បានទទួល​ពានរង្វាន់ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម (CSR) ឆ្នាំ​២០១៩ ដែល​រៀបចំ​ឡើងជា​លើកដំបូងដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​។ សម្រាប់ក្រុមហ៊ុន Kulara Water ពានរង្វាន់ CSR នេះ​បានមកដោយសារ​កិច្ចការ​ទាំងមូល​របស់​ក្រុមហ៊ុន ខាង​ផ្នែក​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។. Read more (in Khmer): ...

La RSE au coeur du modèle de croissance de l’Eau Kulen

L’Écho du Cambodge - August 5, 2019

Cinq entreprises ont été récompensées le 26 juin pour leurs engagements en matière de développement durable. Une occasion de revenir sur le succès de Kulara Water, la société qui produit l’eau minérale naturelle Eau Kulen et qui vient de remporter le premier prix dans la catégorie “Grandes entreprises”. Read more (in French): …

Kulara Water, une eau minérale engagée dans la protection de l’environnement

Cambodge Mag, July 16, 2019

Le Jury a récompensé la démarche globale de Kulara Water reposant sur les trois piliers fondamentaux du développement durable que sont les aspects économique, social et environnemental. À titre d’exemple, la société a créé en six ans plus de 160 emplois durables directs et indirects au Cambodge et se félicite d’enregistrer l’une des plus faibles rotations du personnel du royaume. Read more (in French): ...

ក្រុមហ៊ុន Kulara Water ទទួលបានពានរង្វាន់ CSR (ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម)

Business Cambodia, July 5, 2019

រាជធានីភ្នំពេញ៖ រង្វាន់ CSR (ក្រុមហ៊ុនមានទំនួលខុសត្រូវសង្គម) លើកដំបូងដែលត្រូវបានរៀបចំឡើង ឆ្នាំនេះដោយសភាពាណិជ្ជកម្មអឺរ៉ុប ទើបត្រូវបានផ្ដល់ជូនក្រុមហ៊ុន Kulara Water ដោយសារកិច្ចការទាំងមូលរបស់ក្រុមហ៊ុនខាងផ្នែកអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ Read more (in Khmer): ...

 

Eurocham : Première édition du CSR Awards

Cambodge Mag, July 1, 2019

Engagement, innovation et diversité. C’est ce qu’on retiendra du concours RSE organisé pour la première fois par l’EuroCham mercredi 26 juin. Read more (in French): ...

 

 

ក្រុមហ៊ុនលេចធ្លោទាំង៥ ដែលទទួលបានពានរង្វាន់ CSR ពី EuroCham Cambodia

Sabay News, June 28, 2019

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានរៀបចំសន្និសីទកាសែតមួយ ស្តីពីការប្រកួតប្រជែង និងការប្រកាសពានរង្វាន់សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា នៅសណ្ឋាគារឡឺ រ៉ូយ៉ាល់។ នេះគឺជាដំបូងហើយ ដែល EuroCham Cambodia រៀបចំការប្រកួតប្រជែង និងទទួលពានរង្វាន់ CSRនេះ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលជាសមាជិករបស់ខ្លួន ក៏ដូចជាលើកស្ទួយការទទួលខុសត្រូវសង្គមរបស់វិស័យឯកជន។ Read more (in Khmer): ...

CSR Winners Announced

Eurocham, June 27, 2019

Yesterday on 26 June 2019 at Raffles Hotel Le Royal, Eurocham Cambodia hosted the first edition of our CSR Contest & Awards which was very well attended by 300+ guests. The objective of the contest was to highlight the results of our CSR Contest which began in January 2019. Read more (in English): ...

រកឃើញម្ចាស់ជ័យលាភី៥ក្រុមហ៊ុន ឈ្នះការប្រកួតប្រជែងពានរង្វាន់ «សាជីវកម្មទទួលខុសត្រូវ ផ្នែកសង្គមនៅកម្ពុជា» លើកដំបូង

Fresh News, June 27, 2019

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ក្នុងសន្និសីទកាសែត ស្តីអំពីការប្រកួតប្រជែង និងទទួលពានរង្វាន់ ឆ្នាំ២០១៩ សាជីវកម្មទទួលខុសត្រូវ ផ្នែកសង្គម (CSR) លើកដំបូង ដែលការប្រកួតប្រជែងនេះ ក្នុងគោលបំណងដើម្បីលើកស្ទួយ ការទទួលខុសត្រូវក្នុងសង្គមរបស់វិស័យឯកជនទាំងមូល ពីបណ្តាលក្រុមហ៊ុននានា ដែលកំពុងដំណើរការនៅកម្ពុជា។ Read more (in Khmer): ...

 

សភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំកម្ពុជា និងដៃគូរ ប្រកាសជ័យលាភីអ្នកឈ្នះសាជីវកម្មទទួលខុសត្រូវផ្នែកសង្គម (CSR) នៅកម្ពុជា

Rasmei News, June 27, 2019

ដោយ ៖ ដេប៉ូ/ភ្នំពេញ៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានលើកឡើងថា ការប្រកួតប្រជែង CSR ដែលធ្វើឡើងក្នុងគោលបំណងដើម្បីលើកស្ទួយការទទួលខុសត្រូវក្នុងសង្គមរបស់ វិស័យឯកជនទាំងមូល ពីបណ្តាលក្រុមហ៊ុននានា ដែលកំពុងដំណើរការនៅព្រះរាជាណាចក្រកម្ពុជា នឹងត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ។ Read more (in Khmer): ...

 

For Kulara Water, CSR equals resource protection and employee welfare

Khmer Times , June 26, 2019

With the belief that leading companies have a vital role in the overall development of the Kingdom of Cambodia, Kulara Water is putting resource protection, product quality and employee welfare at the forefront of its CSR efforts. Read more (in English): ...