អូ គូលែន គឺជាទឹករ៉ែធម្មជាតិដំបូងគេដែលត្រូវបានច្រកដបនៅកម្ពុជា។ ទឹកនេះត្រូវបានបូមចេញពីជើងភ្នំគូលែន
និងឆ្លុះបញ្ចាំងពីលក្ខណៈល្អឯកនៃរមណីយដ្ឋានដ៏ពិសិដ្ឋដែលជាប្រភពរបស់វា។
កើតឡើងនៅជើងភ្នំដ៏ពិសិដ្ឋធំជាងគេក្នុងប្រទេសកម្ពុជា អូ គូលែន ពិតជាឆ្លុះបញ្ចាំងពីទីតាំង
ដែលជាប្រភពដើម និងផ្ដល់ឱ្យទឹកនេះនូវលក្ខណៈល្អឯកនៃអត្តសញ្ញាណ គុណភាព និងរសជាតិពិសេសរបស់វា។
វត្តមានសារធាតុរ៉ែនៅក្នុង អូ គូលែន ពិតជាមានតុល្យភាពពិសេស គ្មានសារធាតុណាមួយដែលមានបរិមាណច្រើន
ជ្រុលនោះទេ។ ដូច្នេះ អូ គូលែន ពិតជាសមស្របសម្រាប់កុមារតូចៗ ស្ត្រីមានគភ៌ និងមនុស្សប្រុសស្រី
ទាំងឡាយដែលចង់រក្សាសុខភាពរាងកាយឱ្យបានរឹងមាំល្អ។
អូ គូលែន ត្រូវបានច្រកចូលក្នុងដបនៅទីតាំងនៃប្រភពទឹកផ្ទាល់ ក្នុងរោងចក្រមួយដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប
និងគោរពទៅតាមស្តង់ដារអន្តរជាតិដ៏ក្រិតក្រមបំផុត។ គ្មានការប្រើសារធាតុគីមីឡើយ នោះគឺដើម្បីធានារក្សាឱ្យបាននូវ
រសជាតិដើម និងផលប្រយោជន៍សម្រាប់សុខភាពនៃទឹករ៉ែធម្មជាតិមួយដែលល្អឯក។
ចេញលក់នៅឆ្នាំ២០០៩ អូគូលែនមានហ្គាសគឺជាទឹករ៉ែមានហ្គាសដំបូងគេដែលត្រូវបានផលិតឡើង
នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Kulara Water ត្រូវបានបញ្ជាក់ឱ្យឃើញតាមរយៈការប្ដេជ្ញាជាច្រើន
ចេញពីយុទ្ធសាស្ត្រមួយដែលត្រូវបានកសាងឡើងដោយឈរលើតម្លៃនៃឧត្ដមភាព សាមគ្គីភាព និងការចែករំលែក។
ផ្ដួចផ្ដើមឡើងនៅឆ្នាំ២០១៨ កម្មវិធីដាំដើមឈើឡើងវិញរបស់ក្រុមហ៊ុន Kulara Water ពិតជាឆ្លើយតបទៅនឹងការប្ដេជ្ញាជា
ប្រវត្តិសាស្ត្រដើម្បីការពារបរិស្ថាននៃប្រភពទឹករ៉ែធម្មជាតិ ទប់ទល់នឹងគ្រប់ទម្រង់នៃការបំពុលជាយថាហេតុ។ ដោយសារភាព
ជាដៃគូជាមួយមូលនិធិ ADF សិស្សានុសិស្ស៤០០នាក់ និងសាលាបថមសិក្សា៣កន្លែងនៅភ្នំគូលែនបានចូលរួមក្នុងកម្មវិធីនេះ។
បន្ទាប់ពីបានទទួលចំណាត់ថ្នាក់លេខ១ពីពានរង្វាន់ក្រុមហ៊ុនមានការទទួលខុសត្រូវសង្គមរបស់សភាពាណិជ្ជកម្មអឺរ៉ុប
និងការប្រកួតប្រជែងឆ្នាំ២០១៩ ក្នុង “ចំណាត់ថ្នាក់ក្រុមហ៊ុនខ្នាតធំ” មក ក្រុមហ៊ុនដែលផលិតអូគូលែន ទើបតែបាន
ឈ្នះរង្វាន់មួយទៀត គឺពានរង្វាន់ក្រុមហ៊ុនមានការទទួលខុសត្រូវនៅអាស៊ីឆ្នាំ២០២០ ក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនវិនិយោគលើមនុស្ស។