ក្មេងៗអាយុក្រោម ១០ឆ្នាំនៅលើភ្នំគូលែនជួយបណ្ដុះ និងដាំកូនឈើឡើងវិញ

Thmey Thmey, November 1, 2019

សាលាបឋមសិក្សាភូមិសង្កែឡាក់ ដែលមានទីតាំងនៅលើខ្នងភ្នំគូលែនបានបង្ហាត់បង្រៀនសិស្សឲ្យចេះបណ្ដុះកូនឈើប្រណិត និងឈើជិតផុតពូជ ដើម្បីដាំបន្ថែមនៅលើភ្នំគូលែន និងចែកចាយទៅឲ្យក្រុមហ៊ុនទឹករ៉ែធម្មជាតិ អូ គូលែន។ សិស្សតូចៗ ដែលមានអាយុ ៧ឆ្នាំឡើងទៅអាចបណ្ដុះកូនឈើ និងថែរក្សាកូនឈើបានយ៉ាងល្អ។ ស្ថិតក្នុងទីតាំងថ្នាលបណ្ដុះកូនឈើដែលគាំទ្រដោយក្រុមហ៊ុន Kulara Water កុមារី នីសា និងកុមារី ឃុន បញ្ជាក់ថា៖ «ការបណ្ដុះ និងដាំកូនឈើនេះ ដើម្បីធ្វើឲ្យភូមិមានកូនឈើ, កុំឲ្យក្ដៅហួតហែង និងកុំឲ្យខ្វះទឹក» ។ 

Read more ( in Khmer ):...